ទាហានប៉ាគីស្ថាន១៩នាក់ និងពលរដ្ឋអាហ្វហ្កានីស្ថាន៣នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅព្រំដែន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍នៅថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរបានផ្ទុះឡើងរវាងកងកម្លាំងច្រកព្រំដែនអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាននៅចំណុចឆ្លងកាត់ព្រំដែន ដោយបានសម្លាប់ទាហានប៉ាគីស្ថាន១៩នាក់ និងជនស៊ីវិលអាហ្វហ្កានីស្ថាន៣នាក់។

សារព័ត៌មានតូឡូដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិមានខ្លឹមសារ ការប៉ះទង្គិចគ្នាយ៉ាងសាហាវកំពុងដំណើរការនៅខេត្តខូស និងខេត្តផាកធីភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ដែលនៅជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កម្លាំងព្រំដែនអាហ្វហ្កានីស្ថានបានដុតបុស្ត៍ល្បាតយោធាប៉ាគីស្ថានជាច្រើនកន្លែងក្នុងស្រុក អាលីស្ហឺរ នៃខេត្តខូស និងបានដណ្តើមបុស្តិ៍ល្បាតប៉ាគីស្ថាន២កន្លែងក្នុងស្រុកដេន អ៊ី ផាថាន ខេត្តផាកថៀរ។

ជនស៊ីវិលអាហ្វហ្កានីស្ថាន ៣នាក់ស្លាប់ដោយសារតែទាហានប៉ាគីស្ថានបានបាញ់គ្រាប់ប្លោងនៅក្នុងស្រុកដេន អ៊ី ផាថាន។

ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយទ័ពអ៊ីស្រាអែលនៅក្នុងខេត្តផាធីកានៅយប់ថ្ងៃអង្គារ ដែលបានសម្លាប់មនុស្ស៥១នាក់ក្នុងនោះមានទាំងស្ត្រីនិងក្មេងៗជាច្រើននាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here