មូលដ្ឋានមូលដ្ឋានទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់រងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់រងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

0

ប្រទេសអ៊ីរ៉ាក់៖ កម្លាំងប៉ារ៉ាដ៏ល្បីល្បាញរបស់អ៊ីរ៉ាក់ ដែលហៅកាត់ថា (PMF) បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែមីនា ថា ពួកគេបានរងការវាយប្រហារតាមអាកាសដែលធ្វើឡើងរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើមូលដ្ឋាន ចំនួន ២ តែមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរបួសឡើយ។

សេចក្តីថ្លែងការណ៍ ចំនួន ២ របស់កម្លាំងប៉ារ៉ាមានខ្លឹមសារថា កងពលតូចលេខ១៥ និងលេខ២៧ រងការខូចខាតពីការវាយប្រហារ ដែលធ្វើបណ្តាលឱ្យមានការខូចខាតសម្ភារៈ ប៉ុន្តែមិនមានអ្នកស្លាប់ ឬរបួសទេ។ មួយវិញទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សមាជិកនៃកម្លាំងប៉ារ៉ាជាច្រើននាក់ត្រូវបានសម្លាប់ ដែលក្រុមនោះបានអះអាងថា ជាប្រតិបត្តិការរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ដោយឡែក សន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ប្រព័ន្ធការពារដែនអាកាសក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកភ្ជាប់គ្រាប់បែក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិអឺប៊ីលនៅក្នុងតំបន់ឃឺឌីស្ថាន ដែលជាតំបន់ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់។

គួរំលឹកផងដែរថា ការវាយប្រហារកើតឡើងចំពេលមានភាពតានតឹងនៅក្នុងតំបន់បន្ទាប់ពីមានការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ពួកគេបានឆ្លើយតបវិញដោយវាយប្រហារទៅលើមូលដ្ឋានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here