ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ.

0

នាថ្ងៃអង្គារ-ពុធ ៥-៦កើត ខែពិសាច ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក លោក លោកស្រី ប្រធាននាយកដ្ឋាន ពិនិត្យលើសំណើចំនួន ២ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមមាន៖

១. អំពីសំណើសុំផ្ដល់យោបល់ឬធាតុចូលលើសេចក្ដីព្រាងដំបូង នៃផែនការការងារគ្រប់ជ្រុងជ្រោយដើម្បីអនុវត្តសេចក្ដីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំ អាស៊ាន-ស.រ.អា. ដើម្បីលើកកម្ពស់ភាពខ្លាំងក្លា សុវត្ថិភាព និងវិបុលភាពអាស៊ាន និងស.រ.អា.។
២. សំណើសុំធាតុចូលដើម្បីរៀបចំសុន្ទរកថាគោរពជូន សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្រាប់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here