ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦
មនុស្សជាង ២០នាក់ក្នុងនោះមានទាំងក្រុមសង្គ្រោះជនស៊ីវិលនិងអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យដែលពាក់ព័ន្ធនិងអង្គការ MSF ត្រូវបានរាយការណ៍ថាស្លាប់បន្ទាប់ពីមានការវាយប្រហារតាមអាកាសជាច្រើនដងរបស់ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតមកលើគោលដៅដដែលក្នុងខេត្ត Sa’ada ប្រទេសយេមែន។ Medecins Sans Frontieres (MSF) បានបញ្ជាក់ថាការវាយឆ្មក់តាមអាកាសនៅក្នុងខេត្ត Sa’ada ថាយន្តហោះបានវិលត្រឡប់មកវិញមកទម្លាក់គ្រាប់បែកលើតំបន់ដែលបានប្រហាររួចហើយនោះ។ នាយកមន្ទីរពេទ្យ Jumhuriya ក្នុងខេត្ត Sa’ada អោយដឹងថារថយន្តសង្គ្រោះបន្ទាន់ទើបតែទទួលជួយសង្រ្គោះជនរងគ្រោះ យន្តហោះក៏បើកការវាយប្រហារដោយបានសម្លាប់មនុស្សគ្រប់គ្នាក្នុងរថយន្តនោះ។ ក្រសួងសុខាភិបាលប្រទេសយេមែនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមចម្រុះនេះថាជា “ការសម្លាប់យ៉ាងសាហាវយង់ឃ្នង” ដែលជាលើកដំបូងក្នុងការវាយប្រហារមកលើគោលដៅអគារស្នាក់នៅមួយកន្លែងក្នុងខេត្ត Sa’ada។ យោងតាមរបាយការណ៍អោយដឹងថាយ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និង ៣៥នាក់ផ្សេងទៀតរងរបួសនៅក្នុងអ្វីដែលគ្រូពេទ្យបានអះអាងថាជាការវាយប្រហារដោយចេតនានោះ។ បន្ទាប់ពីការវាយឆ្មក់តាមអាកាសនៅក្នុងស្រុក Dhahran នៃខេត្ត Sa’ada ក្រុមជួយសង្រ្គោះប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីជួយអ្នករងរបួស។ ប៉ុន្តែយន្តហោះបានវិលត្រឡប់មកវាយប្រហារជាថ្មីម្តងទៀត ប៉ុនប៉ងក្នុងការ “លុបបំបាត់ទាំងស្រុងនូវបុគ្គលិកពេទ្យដែលនៅសេសសល់នៅក្នុងខេត្តនេះ” ។