ប៉ូលីសកូសូវូ​ចា​ប់ខ្លួនបុរសម្នាក់សង្ស័យពីបទគាំទ្រផ្នែកហិរញ្ញវត្ថុដល់សកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦

ប៉ូលីសប្រទេសកូសូវូ​បានធ្វើការវាយឆ្មក់ និងចាប់ខ្លូនបុរស ២នាក់ពីបទសង្ស័យក្នុងការជួយក្រុមរដ្ឋឥស្លាមជ្រើសរើសអ្នកប្រយុទ្ធ និង គាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមនេះនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន Reuters បានរាយការណ៍ថាប៉ូលីសបានឡោមព័ន្ធ ជុំវិញឧទ្យានពាណិជ្ជកម្មមួយនៅក្រៅមជ្ឈមណ្ឌលនៃទីក្រុងព្រីស្តីណា។ សេចក្តីថ្លែងការណ៍មួយបាននិយាយថាជនសង្ស័យម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះកាត់ថា FR បានជ្រើសរើសប្រជាជនកូសូវូវ័យក្មេងដើម្បីក្លាយជាអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាម។ ប៉ូលីសបាននិយាយថាប្រជាជនកូសូវ៉ូប្រមាណជាង ៣០០នាក់បានចូលរូមជាមួយក្រុមរដ្ឋឥស្លាម ហើយជាង​៥០នាក់ត្រូវគេសំលាប់ខណៈដែលជាង​១០០នាក់ផ្សេងទៀតត្រូវចាប់ខ្លូន ឬត្រូវគេស៊ើបអង្កេតពីការចូលរួមក្នុងការប្រយុទ្ធនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។

ISIS 17-03-16