ជនសង្ស័យវាយប្រហារនៅទីក្រុងបារីសបដិសេធធ្វើបត្យាប័នទៅកាន់ប្រទេសបារាំង

0

ប្រភពព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៦

លោក សាឡា អាដេសស្លាម ដែលជាជនសង្ស័យនៅក្នុងការវាយប្រហារទីក្រុងបារីសកាលពីខែវិច្ឆិការកំពុងប្រតិបត្តិការជាមួយប៉ូលីស ប៉ុន្តែលោកនឹងបដិសេធធ្វើបត្យាប័នទៅកាន់ប្រទេសបារាំង។ មេធាវីជនសង្ស័យ លោក ស្វេន ម៉ារី បាននិយាយថា លោក សាឡា អាដេសស្លាម កំពុងសហការជាមួយតុលាការបែលហ្សិក ហើយប្រទេសបារាំងចង់អោយលោកធ្វើបត្យាប័ន ប៉ុន្តែលោកបាន​បានប្រកាសបដិសេធធ្វើបត្យាប័នទៅកាន់ប្រទេសបារាំង។ ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រី​បែលហ្សិក លោក ឆាឡេស មីឆែល បានទទួលថាការធ្វើបត្យាប័នទៅកាន់ប្រទេសបារាំងអាចនឹងប្រើអស់រយៈពេលជាច្រើនសប្តាហ៍។ ដោយឡែក បុរសទីពីរ ដែលត្រូវគេកំណត់អត្តសញ្ញាណថាមានឈ្មោះ ម៉ូណឺ អាមេដ អាឡាច ដែលក្រុមស៊ើបអង្កេតនិយាយថាបុរសនេះបានបង្ហាញនៅលើឯកសារក្លែងកា្លយ ហើយបុរស ទីបី មានឈ្មោះថា អាប៊ីដ អេ ត្រូវគេចោទប្រកាន់ពីបទចូលជាសមាជិកអង្គការភេរវកម្ម និងជួយគាំទ្រជុំរុញឧក្រិដ្ឋជន។

Fance Torerist 20-03-16