ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦
យោងតាមព័ត៌មានពីកងទ័ពអ៊ីរ៉ាក់ក្រុមសកម្មប្រយុទ្ធ ISIS ជិត ១០០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងរយៈពេលពីរថ្ងៃក្នុងទីក្រុង Mosul។ កងទ័ពអ៊ីរ៉ាក់បានអោយដឹងថាការវាយប្រហារអន្តរជាតិតាមអាកាសដែលកំណត់គោលដៅលើពួកសកម្មប្រយុទ្ធ ISIS មានទីតាំងក្នុងទីក្រុងនេះ ដែលរួមមានទាំងសាកលវិទ្យាល័យទីក្រុង Mosul ផងដែរ។ យោងតាមប្រភពពីយោធាបញ្ជាក់ថាមិនមាននិស្សិតមហាវិទ្យាល័យណាម្នាក់ត្រូវរងគ្រោះនៅក្នុងការវាយប្រហារនេះទេ។ ពួកគេអះអាងថាក្រុម ISIS បានប្រើអគារសាកលវិទ្យាល័យសម្រាប់គោលបំណងបណ្តុះបណ្តាសមាជិក្រុម។ យោងតាមសារព័ត៌មាន CNN បញ្ជាក់ថាមានមនុស្សនៅក្នុងសាកលវិទ្យាល័យ Mosul រូមទាំងលោក Athil Al Nujaifi អតីតអភិបាលខេត្តក្រុង Nineveh។ លោក Nujaifi ដែលរក្សាទំនាក់ទំនង និងកងជីវពលបាននិយាយថាពួកសកម្មប្រយុទ្ធ ISIS ជាន់ខ្ពស់ចំនួន ១៧នាក់ និងថ្នាក់ដឹកនាំជាច្រើននាក់ទៀតស្លាប់ក្នុងការវាយប្រហារនេះ។