ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦
ប្អូនប្រុសរបស់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងព្រុយសែលបានឱ្យដឹងថាបងប្រុសរបស់លោក ឈ្មោះ Najim Laachraoui ជាក្មេងចិត្តល្អ និងឆ្លាតដែលបានបញ្ចប់ការសិក្សាខាងផ្នែកអេឡិចត្រូនិក ហើយមិនបានផ្តល់សញ្ញាព្រមាននៃការក្លាយជាជនជ្រុលនិយមមុនពេលបងប្រុសរបស់លោកចាកចេញទៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៣ និងបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយក្រុមគ្រួសារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក Najim Laachraoui ជាជនជាតិបែលហ្ស៊ិក អាយុ ២៥ឆ្នាំជាអ្នកបំផ្ទុះគ្រាប់បែកម្នាក់ក្នុងចំនោមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងអស់ក្នុងប្រទេសបែលហ្សិក ហើយគ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់លោកបានឃើញពីការផ្លាស់ប្តូរ ឥរិយាបថណាមួយរបស់លោក មុនពេលដែលថ្ងៃមួយលោកបានប្រាប់ពួកគេថាលោកបានចាកចេញទៅប្រទេសស៊ីរីជាមួយប្អូនប្រុសរបស់លោកដែលមានអាយុ ២០ឆ្នាំ ហើយពួកគេបានបន្ថែមទៀតថាពួកគេមិនមានតម្រុយអ្វីទាល់តែសោះថាតើកត្តាអ្វីដែលអាចនឹងនាំអោយកូនប្រុសរបស់ពួកគេក្លាយទៅជាជនជ្រុលនិយម។ ក្រុមគ្រួសាររបស់លោកបានជូនដំណឹងដល់ប៉ូលីសនៅក្នុងឆ្នាំ២០១៣ នៅពេលលោក Najim Laachraoui បានប្រាប់ពួកគេថា និងទៅប្រទេសស៊ីរី។