បាញ់ទម្លាក់យន្តហោះស៊ីរីក្នុងទីក្រុងអាឡេប៉ូ អ្នកបើកយន្តហោះត្រូវចាប់ខ្លួនដោយក្រុមអាល់កៃដា

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៦

យន្តហោះស៊ីរី Su-២២ ត្រូវគេបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលនៅក្នុងខេត្តអាឡេប៉ូ។ អ្នកបើកយន្តហោះបានព្យាយាមភៀសខ្លួនចេញពីយន្តហោះតែត្រូវចាប់ខ្លួនដោយក្រុមអាល់កៃដា។ សេវាកាសែតកងទ័ពស៊ីរីនិយាយថា​ “យន្តហោះនេះមិនបានរៀបចំវាយប្រហារលើគោលដៅណាមួយទេគ្រាន់តែហោះត្រួតពិនិត្យតាមអាកាសតែប៉ុណ្ណោះ។ យន្តហោះនេះត្រូវគេវាយប្រហារដោយគ្រាប់មីស៊ីលដែលបាញ់ចេញពីដីភាគខាងត្បូងទីក្រុងអាឡេប៉ូ ហើយឥឡូវនេះយើងកំពុងស្វែងរកអ្នកបើកយន្តហោះដែលលោតចេញពីយន្តហោះនោះ”។ យោងតាមប្រភពពីក្រុមឧទ្ទាមអ្នកបើកយន្តហោះដែលបាញ់ទម្លាក់នោះត្រូវបានចាប់ខ្លួនដោយក្រុមអាល់កៃដាដែលមានទំនាក់ទំនងនិងក្រុម Al-Nusra ទៅកាន់មូលដ្ឋានរបស់ពួកគេ។ ក្រុម Al-Nusra បានចេញផ្សាយវីដេអូនៅលើ YouTube ដែលបង្ហាញពីកម្ទេចនៃយន្តហោះដែលបាញ់ទម្លាក់ និងអ្នកបើកយន្តហោះដែលត្រូវពួកគេវាយដំនោះ។ រូបថតបានបង្ហាញពីអ្នកបើកយន្តហោះដែលគេសន្មត់ថាលោកនៅមានជីវិតនៅឡើយ។

Bomb 06-04-16Bomb 06-04-16_1