អ្នកបំផ្ទុះគ្រាប់បែកនៅទីក្រុងព្រុចសែលធ្លាប់ធ្វើការនៅក្នុងសភាសហភាពអឺរ៉ុប មុនពេលធ្វើការវាយប្រហារ

0

យោងតាមប្រភពព័ត៌មាន Reuters បានឲ្យដឹងថា ម្នាក់ក្នុងចំណោមអ្នកបោកគ្រាប់បែកអត្តឃាតរបស់អ៊ីស្លាមដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីថ្ងៃទី២២ ខែមីនា គឺធ្លាប់ធ្វើការជាអ្នកយាមទ្វារនៅសភាសហភាពអ៊ឺរ៉ុបតាំងពីឆ្នាំ 2009 ដល់​ 2010។
“គាត់បានចុះកិច្ចសន្យាជាបុគ្គលិកសំអាតមួយខែឲ្យសភាសហព័ន្ធអ៊ឺរ៉ុប” នេះយោងតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យលោក Duch Guillot។
យោងតាមប្រភពព័ត៌មានផ្លូវការ EU បានឲ្យដឹងថា ភេរវកររូបនេះមានឈ្មោះថា Najim Laachraoui មានអាយុ 25 ឆ្នាំ ហើយគាត់ក៏ជាជនសង្ស័យដែលជាប់ទាក់ទងការរៀបចំអាវអត្តឃាតឲ្យក្រុមភេរវករដែលបានវាយប្រហារក្នុងទីក្រុងបារីសក្នុងខែវិច្ឆិកា ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ១៣០ នាក់ផងដែរ។

02