ខ្មាន់កាំភ្លើង ៣នាក់ស្លាប់ក្នុងការវាយប្រហារមកលើស្ថានីយប៉ូលិសរុស្ស៊ី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦

ពួកសកម្មប្រយុទ្ធ ៣នាក់ស្លាប់ក្នុងការវាយប្រហារមកលើស្ថានីយប៉ូលិសមួយកន្លែងនៅភាគខាងត្បូងប្រទេសរុស្ស៊ី។ ក្នុងចំណោមពួកគេទាំង៣នាក់ មាន ២នាក់ត្រូវបានសម្លាប់ដោយមន្រ្តីការពារស្ថានីយ៍ ហើយម្នាក់ទៀតប្រើគ្រាប់បែកបំផ្ទុះសម្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងនៅក្រុង Novoseletsky ក្នុងតំបន់ Stavropol។ ក្រុមបុរសប្រដាប់ដោយអាវុធ ៣នាក់បានព្យាយាមសំរុកចូលក្នុងស្ថានីយប៉ូលិសកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែត្រូវមន្រ្តីប៉ូលីសប្រទះឃើញ។ អគារ និងរថយន្តជាច្រើនដែលចតនៅជិតនោះត្រូវរងការខូចខាតដោយគ្រាប់កាំភ្លើង និងគ្រឿងផ្ទុះក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានេះ ប៉ុន្តែមិនមានមន្រ្តីប៉ូលីស និងជនស៊ីវិលណាម្នាក់រងរបួសនោះទេ។ គួរបញ្ជាក់ផងដែរថាប៉ូលីសកំពុងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណនៃជនទាំងនោះ និងទំនាក់ទំនងរបស់ពួកគេ។

Russia 12-04-16