ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៦
អង្គភាពស៊ើបការណ៍សម្ងាត់ប្រទេសអាឡឺម៉ង់ជឿថាយ៉ាងហោចណាស់មានអតីតទាហានអាឡឺម៉ង់ ២៩នាក់ចូលរួមជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ របាយការណ៍ផ្ទៃក្នុងមួយក៏បានបង្ហាញផងដែរថាអង្គភាពស៊ើបការណ៍សម្ងាត់កំពុងស៊ើបការទាហានសកម្មចំនួន ៦៥នាក់ចំពោះលើការចោទប្រកាន់ថាជាប់ពាក់ជាមួយពួកក្រុមជីហាដ។ របាយការណ៍នេះបានលើកឡើងដោយសេវាស៊ើបការណ៍យោធាអាឡឺម៉ង់ (MAD)។ ឯកសារបានបង្ហាញថាយ៉ាងហោចណាស់អតីតទាហានអាឡឺម៉ង់ ២៩នាក់ភៀសខ្លួនទៅមជ្ឈិមប្រទេសទៅចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម IS។