ភេរវករជាប់សង្ស័យអាល់កៃដា ២នាក់មានជាប់ទាក់ទងក្នុងការសម្លាប់ក្នុងប្រតិបត្តិការ Karachi CTD

0

ប្រភពព័ត៌មានពី The Nation ចេញផ្សាយថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦

ភេរវករដែលសង្ស័យ ២នាក់ស្លាប់ និងម្នាក់ទៀតចាប់ខ្លួនក្នុងការវាយឆ្មក់របស់ប៉ូលីស ក្នុងក្រុងការ៉ាជីកាលពីថ្ងៃពុធនេះ។ នាយកដ្ឋានប្រឆាំងអំពើភេរវកម្មបានរៀបចំការវាយឆ្មក់មួយទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករអាល់កៃដា នៅតំបន់ទីក្រុង Gadap នៅជាយក្រុង ការ៉ាជី។ ពេលដែលឃើញប៉ូលីស ក្រុមភេរវករបានចាប់ផ្តើមបើកការបាញ់ប្រហារ ហើយការប្រយុទ្ធមានរយៈពេល ២ម៉ោង ហើយក្នុងអំឡុងពេលនោះបានសម្លាប់ពួកភេរវករ ២នាក់ និងម្នាក់ទៀតត្រូវចាប់ខ្លួន។ បរិមាណគ្រាប់រំសេវដ៏ច្រើន និងរោងចក្រធ្វើគ្រឿងផ្ទុះ គឺរកឃើញនៅទីនោះ។ ប្រភពនៅក្នុងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម (CTD) និយាយថាបានសម្លាប់ភេរវករជាសមាជិកផ្នែកឧបទ្វីបនៃក្រុមអាល់កៃដា បានកំណត់អត្តសញ្ញាណថាជា Rehan និង Hammad ដែលបានចូលរួមក្នុងការវាយប្រហារលើប៉ូលីស និងក្រុមកុម៉្មង់ដូ។

Al-Quida 14-04-16