ប្រភពព័ត៌មានពី THE KOREA TIMES ចេញផ្សាយថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦
រដ្ឋាភិបាលបានថ្លែងនៅថ្ងៃសុក្រថាទីស្នាក់ការសម្រាប់ក្រុមប្រឹក្សាប្រឆាំងភេរវកម្មមួយនឹងបង្កើតឡើងនៅពេលដែលការវាយប្រហារភេរវកម្មកើងឡើងក្នុងប្រទេសកូរ៉េខាងត្បូង ជាផ្នែកមួយនៃការខិតខំបន្តដើម្បីពង្រឹងប្រទេសប្រឆាំងនឹងអំពើភេរវកម្ម។ មន្រ្តីមួយរូបបានអោយដឹងថាស្ថិតក្រោមច្បាប់ពិនិត្រឡើងវិញទីស្នាក់ការនឹងត្រូវបានបង្កើតនៅក្រោមក្រុមប្រឹក្សាប្រឆាំងភេរវកម្មមួយនៅការិយាល័យនាយករដ្ឋមន្រ្តីដើម្បីត្រូតពិនិត្រការធ្វើផែនការ និងការគ្រប់គ្រងវិធានការប្រឆាំងអំពើភេរវកម្ម។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមិថុនា។ ក្រុមប្រឹក្សានឹងដឹកនាំដោយនាយករដ្ឋមន្រ្តី ហើយពាក់ព័ន្ធនឹងថ្នាក់ដឹកនាំភ្នាក់ងាររដ្ឋាភិបាលទាំង១៩។ មន្រ្តីបានប្រាប់ថា ប្រជាជនដែលរាយការណ៍ ឬផ្តល់ភស្តុតាងពីការវាយប្រហារភេរវកម្ម នឹងត្រូវបានផ្តល់រង្វាន់រហូតដល់ ១០០លានវ៉ុន (៨៧,០០០ $)។ នីតិកម្មជាផ្នែកនៃការខិតខំចុងក្រោយរបស់សេអូល ដើម្បីពង្រឹងវិធានការប្រឆាំងអំពើភេរវកម្មបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដ៏កក្រើកនៅទូទាំងពិភពលោក។ ថ្មីៗនេះរដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ប្រឆាំងអំពើភេរវកម្មដែលជាប់គាំងយូរមកហើយដើម្បីការពារប្រទេសអោយកាន់តែប្រសើរឡើងពីការវាយប្រហារភេរវកម្មដែលអាចកើតឡើង។