ប្រភពព័ត៌មានពី Xinhua ចេញផ្សាយថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៦
ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាគីស្ថានបានចេញសារសន្ដិសុខមួយសម្រាប់ពលរដ្ឋរបស់ខ្លួនដោយជំរុញឱ្យពួកគេជៀសវាង ការកំសាន្តនៅសណ្ឋាគារផ្កាយ៥ ក្នុងទីក្រុង Islamabad នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងទិដ្ឋភាពនៃការគំរាមកំហែងប្រឆាំងនៅអគារនោះ។ ស្ថានទូតបាននិយាយនៅលើវេបសាយរបស់ខ្លួនថាស្ថានទូតបានដឹងពីការគំរាមកំហែងជាទូទៅ ប្រឆាំងនឹងសណ្ឋាគារ Marriott នៅទីក្រុង Islamabad ហើយពលរដ្ឋអាមេរិកត្រូវបានណែនាំអោយជៀសវាងពីតំបន់ជាច្រើននៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីផ្តល់ពេលវេលាក្នុងការវាយតម្លៃពីស្ថានភាពនោះ។ ពលរដ្ឋសហរដ្ឋអាមេរិកត្រូវជំរុញឱ្យពន្យាពេលធ្វើដំណើរមិនចាំបាច់ទាំងអស់ក្នុងប្រទេសប៉ាគីស្ថាន។ សារនេះបាននិយាយថាបុគ្គលិកបេសកកម្មរបស់សហរដ្ឋអាមេរិក និងភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឱ្យប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសប៉ាគីស្ថាន និងមិនត្រូវបានអនុញ្ញាតឱ្យស្នាក់ នៅសណ្ឋាគារនៅក្នុងប្រទេសប៉ាគីស្ថាននោះទេ។