សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់អូបាម៉ា បានប្រកាសពីការដាក់ពង្រាយកងទ័ពអាមេរិកថ្មីបន្ថែមនៅប្រទេសស៊ីរីដើម្បីជំរុញការប្រតិបត្ដិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ លោក អូបាម៉ា បានធ្វើសេចក្តីប្រកាសនេះក្នុងអំឡុងសុន្ទរកថាមួយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈឹមបូពា៌ និងអឺរ៉ុបដោយលោកនិយាយថាមានការបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយសន្ទុះនេះត្រូវតែរក្សាបន្ត។ លោកបាននិយាយថាលោកនឹងបញ្ជូនទាហានប្រមាណ ២៥០នាក់បន្ថែមទៀតក្នុងនោះមានទាំងកងកម្លាំងពិសេសទៅកាន់ប្រទេសស៊ីរី ដើម្បីគាំទ្រដល់កងជីវពលក្នុងស្រុក ហើយការដាក់ពង្រាយថ្មីនេះនឹងបង្កើនចំនួនទាហានអាមេរិកក្នុងប្រទេសស៊ីរីដល់ ៣០០នាក់។ លោក អូបាម៉ា បាននិយាយថាសហរដ្ឋអាមេរិកត្រូវការការរួបរួមរឹងមាំពីអឺរ៉ុប និងបានជំរុញអោយរដ្ឋជាសមាជិកអង្គការណាតូធ្វើការបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកបាននិយាយថាបណ្តារដ្ឋសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែចែករំលែកបន្ទុកនៃការដោះស្រាយជាមួយនឹងការហូរចូលនៃជនភៀសខ្លួន និងជនចំណាកស្រុកចូលទៅក្នុងអឺរ៉ុប៕

US Troop 27-04-16