យ៉ាងហោចណាស់ជនស៊ីវិល ២០២នាក់ស្លាប់ក្នុងរយៈពេល ៧ថ្ងៃនៃអំពើហិង្សាក្នុងទីក្រុងអាឡេប៉ូ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦

ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីនិយាយនៅថ្ងៃសុក្រថាការវាយប្រហារតាមអាកាសមកលើតំបន់ដែលពួកឧទ្ទាមកាន់កាប់ក្នុងទីក្រុងអាឡេប៉ូបានសំលាប់ជនស៊ីវិល ១២៣នាក់រួមទាំងកុមារ ១៨នាក់ក្នុងអំឡុងពេល ៧ថ្ងៃនៃអំពើហិង្សាដែលកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងភាគខាងជើងប្រទេសស៊ីរីនេះ។ ជនស៊ីវិល ៧១នាក់រួមទាំងកុមារ ១៣នាក់បានសំលាប់ដោយការបាញ់គ្រាប់ផ្លោងរបស់ក្រុមឧទ្ទាមមកលើតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាល។ ក្រុមអ្នកអង្កេតការណ៍បន្តថាជនស៊ីវិល ៨នាក់ទៀតរួមទាំងកុមារ ៣នាក់ក៏បានស្លាប់ដោយសារការបាញ់ផ្លោងរបស់រដ្ឋាភិបាលមកលើតំបន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្នុងទីក្រុងនេះ៕

Allepo 29-04-16