នាយក​ CIA និយាយថាក្រុម​រដ្ឋ​អ៊ីស្លាម​មាន​អនុភាព​ក្នុងការ​ពង្រីកខ្លួន​

0

ប្រភពព័ត៌មានពី trunews ចេញផ្សាយថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦

ប្រធានភ្នាក់ងារស៊ើបអង្កេតមជ្ឈិមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក CIA លោក ចន ប្រេណឹន និយាយថាក្រុមរដ្ឋអ៊ីស្លាមមានសមត្ថភាពអាចពង្រីកខ្លួនព្រោះក្រុមនេះជាក្រុមមានអនុភាពខ្លាំងក្លា។ ប្រធានភ្នាក់ងារ CIA បញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបានចាក់ឫសគល់យ៉ាងជ្រៅនៅមជ្ឈិមបូព៌ា។ ក្រុមនេះអាចទាក់ទាញមនុស្សជាច្រើនមកពីខាងក្រៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី គឺមានមនុស្សរាប់ពាន់នាក់ដែលបានធ្វើដំណើរទៅចូលរួម ដូច្នេះក្រុមរដ្ឋអ៊ីស្លាមជាក្រុមអ៊ីស្លាមនិយមមួយដែលមានអនុភាពដោយអាចធ្វើឲ្យមនុស្សទាំងឡាយណាដែលយល់ខុសពេញចិត្តនឹងក្រុមរបស់ខ្លួន។ ក្រុមរដ្ឋអ៊ីស្លាមមានសមត្ថភាពអាចរីកចម្រើនលើសពីក្រុមអាល់កៃដាព្រោះក្រុមនេះមានឱកាសនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ CIA បន្ថែមថាចាប់តាំងពីពេលដែលរដ្ឋាភិបាលស៊ីរី វាយប្រហារឃោរឃៅទៅលើពលរដ្ឋរបស់ខ្លួនស្របពេលដែលមានបដិវត្តផ្កាម្លិះ និងការប្រើប្រាស់អាវុធគីមី ធ្វើឲ្យក្រុមជ្រុលនិយមមានឱកាសប្រើប្រាស់ស្ថានភាពទាំងនោះ ដើម្បីពង្រីកខ្លួនឯង ក្នុងនោះក្រុមរដ្ឋអ៊ីស្លាមអាចប្រើប្រាស់ឱកាសដែលពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ស្របពេលដែលរដ្ឋាភិបាលទាំងនោះ ប្រព្រឹត្តអាក្រក់ និងពុករលួយធ្វើឲ្យក្រុមជ្រុលនិយមកាន់តែងាយស្រួលក្នុងការពង្រឹង និងពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស៕

CIA 03-05-16