ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យ

0

ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៦

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសំរេចទាមទារអោយមានការការពារបុគ្គលិកវេជ្ជសាស្ត្រនៅក្នុងតំបន់ជំលោះបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ទៅលើមន្ទីរពេទ្យក្នុងប្រទេសស៊ីរី និងបណ្តាប្រទេសផ្សេងទៀត។ ក្រុមប្រឹក្សានេះបានអនុម័តជាឯកច្ឆន្ទលើដំណោះស្រាយនៅក្រោមច្បាប់អន្តរជាតិដែលការវាយប្រហារដោយចេតនាណាមួយទៅលើមន្ទីរពេទ្យ និងបុគ្គលិកពេទ្យក្នុងតំបន់មានជំលោះជាបទឧក្រិដ្ឋសង្គ្រាមដែលវាជម្រុញឱ្យបណ្តាប្រទេសទាំងអស់ចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះ និងអ្នកទទួលខុសត្រូវសំរាប់ការវាយប្រហារនេះទៅកាន់តុលាការ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន បាននិយាយថាការបដិសេធប្រជាជនក្នុងការទទួលការថែទាំសុខភាពគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សជាតិអន្តរជាតិ។ អ្នកតំណាងគ្រូពេទ្យគ្មានព្រំដែនបាននិយាយថាសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីស្ថិតក្នុងចំណោមបណ្តាប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមចំរុះដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ គួរបញ្ជាក់ថាមន្ទីរពេទ្យជាច្រើនដំណើរការដោយអង្គការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសស៊ីរីស្ថិតក្នុងចំណោមមន្ទីរពេទ្យដែលបានមកស្ថិតក្រោមការវាយប្រហារ៕

UN 05-05-16