រយៈពេល៥ឆ្នាំនៃការធ្វើបដិវត្តន៍របស់អារ៉ាប់៖ តាមរបាយការណ៍ថាអំពើពុករលួយកាន់តែកើនឡើង

0

ប្រភពព័ត៌មានពី Ethixbase ចេញផ្សាយថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦

រយៈពេល៥ឆ្នាំបន្ទាប់ពីការធ្វើបដិវត្តន៍អារ៉ាប់ (Arab Spring Revolution) បាននាំប្រជាពលរដ្ឋដើរលើផ្លូវប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត តើការធ្វើបដិវត្តន៍នេះអាចផ្លាស់ប្តូរបានប៉ុណ្ណា? រដ្ឋាភិបាលថ្មីជាមួយមេដឹកនាំដែលសន្យាអំពីសករាជថ្មីនៃគណនេយ្យភាព ការបើកចំហ និងសេរីភាពផ្នែកនយោបាយ និងឱកាសសេដ្ឋកិច្ច។ ប៉ុន្តែស្ទើរតែមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ដែលរស់នៅក្នុងមជ្ឈិមប្រទេស និងអាហ្វ្រិកខាងជើងបាននិយាយថាពួកគេត្រូវបង់ប្រាក់សំណូកដើម្បីដំណើរការសេវាកម្មមូលដ្ឋានផ្សេងៗដូចជា ថ្នាំ ការអប់រំ និងទឹក កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ។ អ្នកនិពន្ធរបាយការណ៍និយាយថាតួលេខនេះតំណាងឱ្យភាពស្មើគ្នានៃប្រជាជនប្រមាណជា ៥០លាននាក់៕

Arab 06-05-16