កិច្ចព្រមព្រៀងសន្តិសុខនុយក្លេអ៊ែរថ្មីនឹងកាត់បន្ថយហានិភ័យភេរវកម្មនុយក្លេអ៊ែ

0

ប្រភពព័ត៌មានពី IAEA ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦

អគ្គនាយក IAEA លោក Yukiya Amano បាននិយាយថាបច្ចុប្បន្ននេះ បន្ទាប់ពីការចូលជាធរមាននៃវិសោធនកម្មនៃអនុសញ្ញាស្តីពីការការពាររាងកាយពីសម្ភារៈនុយក្លេអ៊ែរ (Amendment to the Convention on the Physical Protection of Nuclear Material (CPPNM)) សហគមន៍អន្តរជាតិត្រូវផ្តោតសំខាន់ទៅលើការអនុវត្ត។ លោក Amano បានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវល្បឿនដោយបណ្តារដ្ឋដែលជាភាគីនៃអនុសញ្ញាទាំង៥០ ត្រូវពង្រឹងសន្តិសុខនុយក្លេអ៊ែរ និងកាត់បន្ថយការគំរាមកំហែងភេរវកម្មនុយក្លេអ៊ែរនៅទូទាំងពិភពលោក។ លោក Amano និយាយនៅក្នុងព្រឹត្តិការណ៍នៃការចូលជាធរមាននៃការធ្វើវិសោធនកម្មនេះថា “ការចូលជាធរមាននៃការធ្វើវិសោធនកម្មនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីពង្រឹងសន្តិសុខនុយក្លេអ៊ែរនៅទូទាំងពិភពលោក”។ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីភ្នាក់ងារបានខិតខំបំពេញការងារដើម្បីលើកទឹកចិត្តដល់បណ្តាប្រទេសដទៃទៀតដោយគោរពតាមវិសោធនកម្មនេះ។ កិច្ចខិតខំប្រឹងប្រែងរួមរបស់ពួកយើងបានតបស្នងមកវិញនូវលទ្ឋផលដ៏ល្អដែលពិភពលោកនឹងក្លាយជាកន្លែងមានសុវត្ថិភាព”។ វិសោធនកម្មនេះបានពង្រីកអនុសញ្ញាដើមដែលអនុម័តនៅឆ្នាំ១៩៧៩ ក្នុងការការពារអាវុធ និងសម្ភារៈនុយក្លេអ៊ែរពីការប្រើប្រាស់ក្នុងស្រុក ការផ្ទុក និងការដឹកជញ្ជូន។ លើសពីនេះទៀតវាបានពង្រីកបទល្មើសមានស្រាប់ដែលបានកំណត់ក្នុង (CPPNM) ដូចជាការលួចសម្ភារៈនុយក្លេអ៊ែរ ការរត់ពន្ធសម្ភារៈនុយក្លេអ៊ែរ និងការបំផ្លិចបំផ្លាញដោយចេតនា ឬគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងទៀត ការធ្វើវិសោធនកម្មនេះបានពង្រីកសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានរវាងរដ្ឋដើម្បីកំណត់ទីតាំង និងស្វែងរកសម្ភារៈសារធាតុនុយក្លេអ៊ែរដែលបានលួច៕

IAEA 09-05-16