ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៦
ក្រុមហេសប៊ូឡារបស់ប្រទេសលីបង់និយាយថាមេបញ្ជាការកំពូលរបស់ខ្លួនគឺ លោក មូសាតាហ្វា បាឌ្រិដដិន (Mustafa Badreddine) ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយដែលធ្វើឡើងដោយប្រទេសអ៊ីស្រាអែលនៅព្រំដែនប្រទេសលីបង់ និងស៊ីរី។ ក្រុមហេសប៊ូឡាបានឲ្យដឹងនៅក្នុងសេចក្តីដែលប្រកាសពីការស្លាប់របស់លោកថា លោកបានចូលរួមក្នុងប្រតិបត្ដិការភាគច្រើននៃការតស៊ូប្រយុទ្ធ នឹងក្រុមអ៊ីស្លាមចាប់តាំងពីឆ្នាំ១៩៨២។ លោក បាឌ្រិដដិន ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិករូបនេះ គឺជាបងថ្លៃរបស់ មេបញ្ជាការយោធាក្រុមហេសប៊ូឡា លោក អ៊ីមាដ មូនីយ៉ា (Imad Moughniyah)។ លោកត្រូវបានចោទប្រកាន់ដោយតុលាការពិសេស សម្រាប់ប្រទេសលីបង់ដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៥ ពីបទសម្លាប់ លោក អាល ហារីរី រាហ្វិក (Al-Hariri Rafik) ដែលជាអ្នកនយោបាយ៕