យន្តហោះទំលាក់គ្រាប់បែកកងកំលាំងអាកាសអាមេរិកធ្លាក់នៅតំបន់ហ្គាំ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦

ក្រុមមន្ត្រីយោធាបាននិយាយថាយន្តហោះទំលាក់គ្រាប់បែក AB-៥២H ស្ត្រាតូហ្វ័រត្រេសបានធ្លាក់នៅមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងតំបន់ហ្គាំ ប៉ុន្តែក្រុមសមាជិកនាវិក ៧នាក់ដែលនៅលើយន្តហោះនៅរស់រានមានជីវិត។ ប្រភពព័ត៌មានដដែលបានអោយដឹងថាសមាជិកនាវិកទាំង ៧នាក់បានរកវិធីចេញពីយន្តហោះដែលបានធ្លាក់នៅមូលដ្ឋានទ័ពអាកាសអាន់ដឺសេនក្នុងភូមិយីហ្គូមិនមានគ្រោះថ្នាក់ទេ។ មូលដ្ឋានទ័ពបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាសមាជិកនាវិកជាផ្នែកមួយនៃកងទាហានទំលាក់គ្រាប់បែកទី៩ នៅក្នុងបេសកម្មបណ្តុះបណ្តាលតាមទំលាប់នៅពេលដែលឧបទ្ទវហេតុធ្លាក់យន្តហោះកើតឡើង ហើយការស៊ើបអង្កេតនៃការធ្លាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ យោងតាមកងកំលាំងទ័ពអាកាសបានអោយដឹងថាយន្តហោះទំលាក់គ្រាប់បែក AB-៥២H ស្ត្រាតូហ្វ័រត្រេសជាយន្តហោះធន់ធ្ងន់ដែលមានប្រវែងវែងជាឆ្អឹងខ្នងនៃកងកំលាំងយន្តហោះទំលាក់គ្រាប់បែកយុទ្ធសាស្ត្រមានមនុស្សបើកអស់រយៈពេលជាង ៤០ឆ្នាំរបស់សហរដ្ឋអាមេរិក៕

Air Force 19-05-16