ប្រភពព័ត៌មានឲ្យដឹងថា កងទ័ពអ៊ីរ៉ាក់កំពុងត្រៀមរៀបចំវាយដណ្តើមក្រុង Fallujah មកវិញពីពួកសកម្មប្រយុទ្ឋ IS ហើយអំពាវនាវឲ្យជនស៊ីវិលទាំងអស់ភៀសខ្លួនចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព។
ប្រភពពីកងទ័ពនិយាយថា សំរាប់ក្រុមគ្រួសារណាដែលមិនអាចចាកចេញពីទីក្រុងបាន ទាមទារឲ្យលើកទង់ជ័យសសំរាប់សម្គាល់ទីតាំងរបស់ពួកគេនៅក្នុងទីក្រុងនេះ។ លោក Khaled Al-Obaidi រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអ៊ីរ៉ាក់បានបញ្ជាក់ថា កងទ័ពអ៊ីរ៉ាក់ពិតជាគ្រោងវាយដណ្តើមទីក្រុង Fallujah ដែលជាបន្ទាយរបស់ក្រុម ISIS មកវិញ។