យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ និងប្រមាណជា ១៥០ នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លំាងមួយចេញពីរោងចក្រគីមីមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ ហេតុការណ៍នេះកើតឡើងនៅរោងចក្រគីមីមួយកន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Acharya ក្នុងទីក្រុង Dombivli (Dombivali)។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានអាគារដែលនៅក្បែរោងចក្រនោះចំនួន ៦ ត្រូវទទួលរងការខូចខាត។