មេបញ្ជាការក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅ Fallujah ត្រូវបានសម្លាប់

0
Smoke rises from clashes near Falluja, Iraq, May 25, 2016. REUTERS/Thaier Al-Sudani

អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកម្នាក់និយាយថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកជួយដល់កងកម្លាំងអ៊ីរ៉ាក់ក្នុងការវាយដណ្តើមយកក្រុង Falluja មកវិញ នោះ បានសម្លាប់សកម្មប្រយុទ្ធក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមចំនួន ៧០ នាក់រួមទាំងមេបញ្ជាការរបស់ក្រុមនេះផងដែរ។ លោក Steve Warren អ្នកនាំពាក្យយុទ្ធនាការនៃការវាយប្រហារនេះបានឱ្យដឹងថា ក្រុមចម្រុះបានអនុវត្តការវាយប្រហារតាមអាកាសចំនួន ២០ ដងក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅនេះ។ លោក Warren និយាយថា លោក Maher al-Bilawi មេបញ្ជាការក្រុមយុទ្ធជនរដ្ឋអ៊ីស្លាមនៅក្រុង Falluja ត្រូវបានសម្លាប់ ២ ថ្ងៃកន្លងមកហើយ។

Smoke rises from clashes near Falluja, Iraq, May 25, 2016. REUTERS/Thaier Al-Sudani