សាកសពប្រមាណ ១៥០ នាក់ មានស្នាមបាញ់ដោយកាំភ្លើង និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃពីសំណាក់ក្រុម ជីហាដ ISIS ត្រូវបានគេរកឃើញខណៈពេលមានប្រតិបត្តិការរួមគ្នានៅទីក្រុង Palmyra ហើយវាអាចនិយាយបានថាជាកន្លែងបញ្ចុះសពដ៏ធំបំផុតក្នុងទីក្រុងបុរាណដែលទើបតែបានរំដោះ ។
ខណៈពេលដែលកំពុងធ្វើការជិតផ្លូវយន្តហោះនៃព្រលានយន្តហោះ Palmyra ក្រុមការងារបាន រកឃើញតំបន់គួរឲ្យភ័តខ្លាច ដោយមានសាកសពបានដាក់គលើគ្នាយ៉ាងច្រើន នេះយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន LifeNews របស់រុស្សី។
កងទ័ពសេរ៉ីបានរកឃើញកន្លែងបញ្ចុះសពនៅភាគនារតីព្រលានយន្តហោះពីរ ឬបីថ្ងៃមកហើយ ហើយមានសាកសពប្រមាណ ៣១ នាក់ ជាសាកសពដែលគ្មានក្បាល នេះយោងតាម SANA។ យោងតាមការស៊ើបអង្កេតបានបង្ហាញក្រុម ISIS បានធ្វើទារុណកម្មយ៉ាងឃោឃៅព្រៃផ្សៃបំផុត
លើជនរងគ្រោះ។