យ៉ាងហោចណាស់មនុស្ស ប្រាំនាក់ត្រូវបានសម្លាប់ នៅពេលដែលខ្មាន់កាំភ្លើងតាលីបង់ បានវាយប្រហារតុលាការនៅភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន ជាការវាយប្រហារមួយ ដែលក្រុមឧទ្ទាមបាននិយាយថា គឺជាការសងសឹកចំពោះការប្រហារជីវិតរបស់រដ្ឋាភិបាល លើក្រុមសកម្មប្រយុទ្ធប្រាំមួយនាក់ ក្នុងខែឧសភា។
យោងតាមអនុប្រធានប៉ូលិសរបស់ខេត្តនេះ បានឱ្យដឹងថា អ្នកវាយប្រហារពីរនាក់ បានធ្វើការបាញ់ប្រហារនៅតុលាការឧទ្ធរណ៍ ក្នុង ទីក្រុង ផុលអ៊ីអាឡាម នៅខេត្ត ឡូការ នៅភាគខាងត្បូងនៃទីក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។ ក្រុមខ្មាន់កាំភ្លើង យ៉ាងហោចណាស់ 19 នាក់ បានរងរបួស មុនពេលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។