ក្រុម ISIL ដាក់ដបស្រាបៀរពីមុខបន្ទប់ផ្ទះដើម្បីគេចវេសពីការវាយឆ្មក់របស់ប៉ូលីសក្នុងភាគអាគ្នេយ៍នៃប្រទេសទួរគី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦

ភ្នាក់ងារសារព័ត៌មាន Doğan បានរាយការណ៍កាលពីថ្ងៃទី ១២ ខែមិថុនាថាក្រុមរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ និងអ្នកសកម្មប្រយុទ្ធ Levant (ISIL) ដាក់ដបស្រាបៀរពីមុខបន្ទប់ផ្ទះរបស់ពួកគេជាគម្រោងដើម្បីគេចវេសពីការវាយឆ្មក់របស់ប៉ូលិស ឬពីការចាប់ខ្លួនក្នុងខេត្តភាគអាគ្នេយ៍នៃ Diyarbakır។ វត្ថុសរុបចំនួន១២៨ បានរឹបអូសក្នុងប្រតិបត្តិការណ៍មួយកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ រួមមានទាំងដបស្រាបៀរ និងដបទឹកអប់ជាច្រើនដែលកំពុងបំផ្លាញចោល នេះបើតាមការរាយការណ៍របស់ប៉ូលិស។ អ្នកសកម្មប្រយុទ្ធ ISIL ក៏ដាក់ស្រាបៀរនៅលើពុកចង្ការរបស់ពួកគេក្នុងគោលបំណងធ្វើអោយមានការចាប់អារម្មណ៍ថាពួកគេបានប្រើប្រាស់ជាតិអាកុលដើម្បីគេចវេសពីការចាប់ខ្លួន។ មន្រ្តីប៉ូលិស ២នាក់ និងអ្នកសកម្មប្រយុទ្ធ ០៧នាក់បានស្លាប់ក្នុងប្រតិបត្តិការណ៍ខាងលើ និងវត្ថុដែលរឹបអូសជាច្រើនបានបំផ្លាញចោលក្រោមបញ្ជារបស់ព្រះរាជអាជ្ញាកាលពីពីថ្ងៃទី ១១ ខែមិថុនា សម្រាប់ដែលមិនមានចំណុចព្រហ្មទណ្ឌ។ សៀវភៅប្រើប្រាស់សម្រាប់គោលបំណងឃោសនាគឺមាននៅក្នុងចំណោមវត្ថុដែលបំផ្លាញផងដែរ៕

ISIS 12-06-16