ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦
ក្រុមអង្គការឃ្លាំមើលមួយបាននិយាយថាកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកបានគ្រប់គ្រង់ផ្លូវចុងក្រោយចូលក្នុងទីក្រុងមាន់បិជ ដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមនៃនៅភាគខាងជើងប្រទេសស៊ីរី។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ឬហៅកាត់ថា SDF ដែលគាំទ្រដោយការវាយប្រហារតាមអាកាសសហរដ្ឋអាមេរិក និងកងកម្លាំងពិសេសអាមេរិកបានចាប់ផ្តើមនិង បង្កើនការវាយប្រហារដើម្បីរឹបអូសទឹកដីចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាមនៅតាមព្រំដែនប្រទេសទួរគី និងស៊ីរី ។ ក្រុមអង្កេតការណ៍ស៊ីរីសម្រាប់ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថាក្រុម SDF បានគ្រប់គ្រងផ្លូវចុងក្រោយទៅកាន់ទីក្រុងនេះ។ បន្ថែមពីនេះក្រុមរដ្ឋអ៊ីស្លាមជិត ១៦០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធជាមួយនឹងក្រុម SDF នៅជុំវិញទីក្រុងមាន់បិជ ខណៈដែលអ្នកប្រយុទ្ធរបស់ SDF ជាង ២០នាក់ត្រូវបានសម្លាប់៕