កម្មវិធីស្បៀងអាហារពិភពលោកចែកចាយស្បៀងអាហារទៅទីក្រុងដារាយ៉ាដែលឡោមព័ទ្ធដោយក្រុមឧទ្ទាមស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦

អង្គការសហប្រជាជាតិបបានអោយដឹងថាក្បួនរថយន្តជំនួយអន្តរជាតិបានទៅដល់ទីក្រុងដែលកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរីនៅជិតទីក្រុងដាម៉ាសដែលនេះជាការចែកចាយដំបូងនៃការផ្គត់ផ្គង់ស្បៀងអាហារដល់ទីក្រុងដារាយ៉ាចាប់តាំងពីឆ្នាំ២០១២ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតអោយធ្វើដំណើរទៅតំបន់នេះ។ ក្បួនរថយន្តដឹកទំនិញ ៩គ្រឿងបានទៅដល់ទីក្រុងដារាយ៉ា និងបានចែកចាយអាហារព្រមទាំងការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងឧបករណ៍ថែរក្សាសុខភាព។ លោក បឺណាដ រិវ៉ា មកពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិហៅកាត់ថា WFP បានអោយដឹងថា WFP បានផ្តល់ជំនួយដល់ទីក្រុងដារាយ៉ាជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ហើយពេលបច្ចុប្បន្នអង្គការនេះកំពុងផ្តល់ជូនរបបអាហារប្រមាណជា ៤៨០កញ្ចប់ដែលនឹងផ្តល់ប្រយោជន៍ដល់បុគ្គលិកប្រមាណ ២៤០០នាក់។ អ្នកសម្រុះសម្រួលអង្គការសហប្រជាជាតិបាននិយាយថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសារអាល់អាសាដ បានអនុញ្ញាតអោយក្បួនរថយន្តអង្គការសហប្រជាជាតិ ពី ១៥ ទៅ ១៧គ្រឿងចូលក្នុងតំបន់ដែលរដ្ឋាភិបាលឡោមព័ទ្ធកាលពីខែមិថុនា៕

UN 12-06-16