ប្រភពព័ត៌មានពី CCTV ចេញផ្សាយថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសន្និសីទកាសែតមួយថាការធ្វើអន្តរាគមន៍ណាមួយដោយភាគីទី៣ នៅក្នុងសមុទ្រចិនខាងត្បូងនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់នេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា និយាយថាការអភិវឌ្ឍនៅក្នុងសមុទ្រចិនខាងត្បូងទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខ និងស្ថិរភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយលោកស្រីបាននិយាយថាភាគីពាក់ព័ន្ធទាំងអស់គួរតែប្រើវិធីសាស្រ្តនយោបាយ និងការទូត និងការពិភាក្សាដោយផ្ទាល់ព្រមទាំងការពិភាក្សាដោយគ្មានការពឹងផ្អែកលើកំលាំង។ លោកស្រីបានបន្ថែមថាប្រទេសរុស្ស៊ីជឿជាក់ថាជម្លោះត្រូវបានដោះស្រាយដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រព្រមទាំងសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង ខណៈដែល ប្រទេសរុស្ស៊ីគាំទ្រក្រមប្រព្រឹត្ដនៅក្នុងតំបន់នេះដែលបង្កើតឡើងដោយប្រទេសចិន និងបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕