ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦
ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថាក្រុមរដ្ឋអ៊ីស្លាមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ យ៉ាហ្ស៊ីឌីក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដោយបានស្វែងរកការបំផ្លាញក្រុមអ្នកអនុវត្តសាសនាជាប្រពៃណីប្រមាណ ៤០០,០០០នាក់ តាមរយៈការសម្លាប់ទាសភាពផ្លូវភេទ និងបទឧក្រិដ្ឋកម្មផ្សេងទៀត។ ក្រុមអ្នកស៊ើបអង្កេតឯករាជ្យមួយបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានជំរុញឱ្យប្រទេសមហាអំណាចជួយសង្គ្រោះស្រ្តី និងកុមារយ៉ាងហោចណាស់ ៣២០០នាក់ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមរដ្ឋអ៊ីស្លាម និងស្នើរសុំបញ្ជូនករណីនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការកាត់ទោសថាអំពើប្រល័យពូជសាសន៍នេះគឺកំពុងបន្ត។ ចាប់ពីថ្ងៃការវាយប្រហារនៅទីក្រុងសិនចារហូតដល់សព្វថ្ងៃនេះ ក្រុមរដ្ឋអ៊ីស្លាមព្យាយាមលុបបំបាត់ជនជាតិយ៉ាហ្ស៊ីឌីតាមរយៈ ការសម្លាប់ទាសភាពផ្លូវភេទ ការធ្វើទារុណកម្ម និងបទឧក្រិដ្ឋកម្មផ្សេងទៀត៕