ប្រជាជនចក្រភពអង់គ្លេសភាគច្រើនសម្រេចចិត្តបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប

0

ប្រភពព័ត៌មានពី The guardian ចេញផ្សាយថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦

តាមរយៈលទ្ធផលនៃការបោះឆ្នោតប្រជាមតិកាលពីម្សិលមិញបង្ហាញថាប្រជាជនចក្រភពអង់គ្លេសបានសម្រេចចិត្តបញ្ចប់សមាជិកភាពក្នុងសភាពអឺរ៉ុបដែលជាការវាយសំពងយ៉ាងធ្ងន់ទៅលើប្លុកមានសមាជិក ២៨ប្រទេសដែលមានផែនការពង្រីកខ្លួនកាន់តែធំ។ ជំនឿចិត្តរបស់ស្ថាប័នធនាគារដែលអះអាងថាចក្រភពអង់គ្លេសនឹងស្ថិតនៅក្នុងសហភាពអឺរ៉ុបត្រូវបានរលាយសាបសូន្យទៅវិញក្រោយពីលទ្ធផលនៃការបោះឆ្នោតបង្ហាញថាសំឡេងឆ្នោតគាំទ្រឲ្យចាកចេញមានច្រើនជាងសំឡេងឲ្យនៅ ដែលធ្វើឲ្យចលាចលដល់ក្រុមហ៊ុនពាណិជ្ជកម្មធំៗនៅលើពិភពលោក។ លទ្ធផលពីទីក្រុង សាន់ដឺឡែន និងញ៉ូខាសលដែលជាទីក្រុងសំខាន់២នៅភាគឥសាន្តប្រទេស អង់គ្លេស ជាកន្លែងដែលអ្នកវិនិយោគអះអាងថាអាចធ្វើឲ្យក្រុមមាននិន្នាការចាកចេញពីសហភាពអឺរ៉ុបឈ្នះក្នុងការបោះឆ្នោត ហើយនៅទីបំផុតទីក្រុងទាំង២នេះ បានផ្ដល់សំឡេងឈ្នះដល់អ្នកមាននិន្នាការចាកចេញពីសហភាពអឺរ៉ុប។ នៅថ្ងៃសុក្រនេះតម្លៃរូបិយប័ណ ផោនធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ៣១ឆ្នាំ ប្រៀបធៀបនឹងប្រាក់ដុល្លារគឺធ្លាក់ចុះ ១០ភាគរយ។ ចក្រភពអង់គ្លេសនឹងត្រូវចំណាយពេលយ៉ាងតិច ២ឆ្នាំដើម្បីបញ្ចប់ដំណើរការផ្ដាច់ទំនាក់ទំនងលើផ្នែកជាច្រើនដែលប្រទេសនេះធ្លាប់មានជាមួយសហភាពអឺរ៉ុបព្រមទាំងធ្វើឲ្យមានមន្ទិលសង្ស័យទៅលើអនាគតរបស់ចក្រភពអង់គ្លេសដែលធ្លាប់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនៅលើពិភពលោក ចំណែកអនាគតរបស់លោកនាយករដ្ឋមន្ត្រី ដេវីត ដាម៉េរុន ដែលជាអ្នកបានស្នើឲ្យធ្វើប្រជាមតិក៏មិនទៀងទាត់ផងដែរ៕

25-06-16