នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសថានឹងលាលែងពីតំណែងរហូតដល់ខែតុលា

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦

នាយករដ្ឋមន្រ្តីអង់គ្លេសលោក ដេវីឌ ខេមឺរ៉ូន David Cameron បាននិយាយថាលោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីប្រជាជនអង់គ្លេមិនអើពើការអង្វររបស់លោកឲ្យបោះឆ្នោតគាំទ្រប្រទេសអង់គ្លេសបន្តនៅក្នុងសហភាពអឺរ៉ុប។ លោក Cameron ដែលបានដឹកនាំយុទ្ធនាការ “បន្តនៅក្នុងសហភាពអឺរ៉ុប” ប៉ុន្តែបានចាញ់យុទ្ធនាការនេះ ពេលដែលលោកអំពាវនាអោយមានការធ្វើប្រជាមតិ កាលពី៣ឆ្នាំកន្លងទៅ។ លោកបាននិយាយថាប្រជាជនអង់គ្លេសបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់លាស់ខ្លាំងណាស់ក្នុងការយកផ្លូវផ្សេងគ្នា និងជាបែបនេះ លោកគិតថាប្រទេសនេះតម្រូវឱ្យមានការដឹកនាំក្នុងការទទួលយកក្នុងទិសដៅនេះ។ លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅក្រៅការិយាល័យដោនីង ស្ត្រីត របស់លោកថា លោកមិនគិតថាវានឹងក្លាយជាភាពត្រឹមត្រូវសម្រាប់លោក ធ្វើជាមេដឹកនាំប្រទេសអង់គ្លេសដើម្បីឆ្ពោះទៅកាន់គោលដៅបន្ទាប់របស់ខ្លួននោះទេ។ លោកកាមេរ៉ុន បានបន្ថែមទៀតថាលោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរហូតដល់ពេលវេលានៃសន្និសីទគណបក្សអភិរក្សប្រចាំឆ្នាំនៅខែតុលា។ ទន្ទឹមនឹងនេះលោកបានធានាចំពោះវិនិយោគិនថាសេដ្ឋកិច្ចរបស់អង់គ្លេសនៅតែរឹងមាំ និងបាននិយាយថានឹងមិនមានការផ្លាស់ប្តូរជាបន្ទាន់នៅក្នុងកាលៈទេសៈដែលប្រជាជនអង់គ្លេសរស់ក្នុងប្រទេសអឺរ៉ុប ឬប្រជាជនអឺរ៉ុបរស់ក្នុងប្រទេសអង់គ្លេសនោះទេ៕

England 25-06-16