មនុស្ស ៦ នាក់ស្លាប់ ១៩ នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងប្រទេសលីបង់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនកន្លែងដែលកំណត់គោលដៅមកលើភូមិ Qaa។ មនុស្ស ១៩ នាក់ផ្សេងទៀតក៏ត្រូវរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ។ ការផ្ទុះជាច្រើនកន្លែងនៅភាគឦសាននៃភូមិ Qaa ជិតព្រំដែនប្រទេសស៊ីរី។ ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានរាប់បញ្ចូលទាំងទាហាន ៣ នាក់ដែលស្លាប់នៅពេលដែលជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដំបូងបើកការវាយប្រហារ ហើយការផ្ទុះ ៣ ដងទៀតកើតឡើងក្នុងចន្លោះពេល ១០ នាទីម្តង។ យោងតាមរបាយការណ៍មួយចំនួន ជនបំផ្ទុះគ្រាប់បែកអត្តឃាតរង់ចាំការមកដល់នៃរថយន្តសង្គ្រោះហើយក៏ចាប់ផ្តើមបំផ្ទុះខ្លួនឯងនៅក្នុងហ្វូងមនុស្សនោះ។ គួរបញ្ជាក់ផងដែរថា ភូមិ Qaa គឺជាភូមិដែលមានប្រជាជនភាគច្រើនជាជនជាតិក្រិចរស់នៅ។

5770a682c46188a0728b4575