លោក Hamdi Alqudsi ជាប់ចោទពីបទជ្រើសរើសបុរសវ័យក្មេងសម្រាប់ទៅប្រយុទ្ឋនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី 9news ចេញផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦

តុលាការកំពូលរដ្ឋ New South Wales រកឃើញថាបុរសរស់នៅទីក្រុងស៊ីដនីម្នាក់លោក Hamdi Alqudsi ជាអ្នកជ្រើសរើសបុរសវ័យក្មេងដើម្បីទៅប្រយុទ្ធនៅក្នុងប្រទេសស៊ីរី។ លោក Alqudsi អាយុ៤២ឆ្នាំប្រឈមមុខនឹងការជាប់ចោទចំនួន៧ករណីនៃការផ្តល់សេវាគាំទ្រដល់សកម្មភាពឧក្រិដ្ឋក្នុងប្រទេសស៊ីរីនៅចន្លោះខែមិថុនា និងខែតុលា ឆ្នាំ២០១៣។ ថ្ងៃនេះបន្ទាប់ពីរយៈពេល៦ម៉ោងនៃការវិនិច្ឆ័យរបស់គណៈកម្មការ លោក Hamdi Alqudsi មានទោសពីបទជ្រើសរើស និងបញ្ជូនសកម្មប្រយុទ្ឋ jihadi ៦នាក់ទៅកាន់ប្រទេសស៊ីរី។ លោក Alqudsi ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារចំនួន១០ឆ្នាំ ចំពោះបទលើ្មសនីមួយៗក្នុងចំណោមបទលើ្មសទាំង៧នេះ។ គួរបញ្ជាក់ផងដែរថាបុរស២នាក់ដែលលោកបានជ្រើសរើស លោក Tyler និង លោក Caner Temel Casey ត្រូវបានសម្លាប់នៅប្រទេសស៊ីរី៕

NWS 12-07-16