ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាប៉ូលិសបានវាយសម្រុកចូលក្នុងក្រុមហ៊ុនច្បាប់មួយនៅ Stuttgart បន្ទាប់ពីររាយការណ៍ថាមានខ្មាន់កាំភ្លើងម្នាក់កំពុងធ្វើសកម្មភាពជាហេតុបណ្តាលឱ្យប៉ូលិសបើកប្រតិបត្ដិការដ៏ធំមួយ។ ក្រុមប៉ូលិសបានរកឃើញសាកសព២នាក់នៅក្នុងបន្ទប់ក្រោមដីនៃអគារ។ សាកសពបុរស២នាក់នោះគឺម្នាក់មានអាយុ៧៥ឆ្នាំជាមេធាវី និងម្នាក់ទៀតមានអាយុ៦៧ឆ្នាំមកពីទីក្រុង Frankfurt នេះបើតាមប៉ូលិសបានបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីយប់ថ្ងៃចន្ទ។ ក្រុមមន្រ្តីប៉ូលិសមិនបានធ្វើអត្ថាធិប្បាយពីទំនាក់ទំនងរវាងបុរសទាំង២នាក់នោះទេ។ សាក្សីម្នាក់បានរាយការណ៍ថាមានមនុស្សម្នាក់ដែលមិនស្គាល់មុខឃើញកាន់កាំភ្លើងយ៉ាងច្បាស់ ហើយបានដើរចូរទៅក្នុងក្រុមហ៊ុនច្បាប់នោះ៕