ប្រទេសចិនផ្តល់ជំនួយយោធា និងបង្វឹកយោធានៅប្រទេសស៊ីរី

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦

ទីក្រុងប៉េកាំង និងក្រុងដាម៉ាស់ បានព្រមព្រៀងគ្នាដោយប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ទៅប្រទេសស៊ីរី និងចូលរួមបង្វឹកក្រុមយោធា ដោយគ្រូជំនាញរបស់ប្រទេសចិន នេះយោងតាមប្រភពព័ត៌មានចេញពីមន្រ្តីជាន់ខ្ពស់។ ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិនៃគណៈកម្មាធិការយោធាកណ្តាលរបស់ប្រទេសចិន ហ្គ័នយូហ្វី បានទៅដល់ដាម៉ាស់កាលពីថ្ងៃអង្គារ៍ដើម្បពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិស៊ីរី នេះបើយោងតាមប្រភពព័ត៌មានពីស៊ីងហួរ។ ក្នុងអំឡុងការពិភាក្សាចរចារគ្នានេះ លោកហ្គ័នបានលើកឡើងពីកិច្ចការទូតរបស់ប្រទេសចិនដែលចូលរួមស្វះស្វែងរកដំណោះស្រាយលើវិបត្តនយោបាយនៅប្រទេសស៊ីរី ហើយលោកបន្ថែមទៀតថា ទីក្រុងប៉េកាំង កំពុងតែផ្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយផ្តល់កម្លាំងយោធាទៅក្រុងដាម៉ាស់។ លោកហ្គ័ន និងលោកអាល់ហ្វ្រីជី បានពិភាក្សាពីការបង្កើនគុណភាពហ្វឹកហាត់ និងការយល់ស្របទទួលជំនួយពីប្រទេសចិន ដោយប្រទេសចិននឹងផ្តល់ជំនួយយោធា និងបង្វឹកយោធាក្នុងប្រទេសស៊ីរីស្របពេលជាមួយគ្នាផងដែរ៕

Beijing 17-08-16