ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទៅ ២១ ខែសីហា ឆ្នាំ ២០១៦
អ៊ីរ៉ាក់បានព្យួរករភេរវករ ៣៦នាក់ទុកជាការផ្តន្ទាទោសដល់ការសំលាប់មន្រ្តីយោធា ១,៧០០នាក់ដែលគេជ្រើសរើសពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៤។ ការសំលាប់រង្គាលនៅជំរុំស្ពីចឆឺ ជិតតំបន់ទីកគ្រីតដោយអតីតភេរវករឧទ្ទាម (IS) បានរឹបអូសយកដីទូទាំងភាគខាងជើងនៃអ៊ីរ៉ាក់ ដោយបានសំលាប់យោធាដែលគេរើសមកពីសហរដ្ឋអាមេរិចចំនួន ១,៧០០នាក់ទាំងអស់។ ដើម្បីរំសាយកំហឹងតបនឹងការសំលាប់រង្គាលនេះ ក្រុមនិកាយស៊ីអ៊ីតបានជួយប្រមូលកងពលស៊ីអ៊ីតរបស់អ៊ីរ៉ាក់ប្រឆាំងតស៊ូនឹងក្រុមឧទ្ទាម (IS) ខណៈដែលក្រុមឧទ្ទាមបានបញ្ចេញរូបភាព និងឯកសារវីដេអូរជាច្រើនបង្ហាញពីការសំលាប់រង្គាលកាលពីឆ្នាំ២០១៤។ ការព្យួរកសំលាប់ធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ នៅគុកណាស៊ីរីយ៉ា ខេត្តឌីហ្គាក្នុងរាជធានីណាស៊ីរីយ៉ា នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មានផ្លូវការបារាំង។ ការព្យួរកភេរវករទាំង ៣៦នាក់នេះចាត់ទុកជាការផ្តន្ទាទោសលើការសំលាប់រង្គាលកាលពីឆ្នាំ ២០១៤៕