ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦
IDF និយាយថាកន្លែងបាញ់កាំភ្លើងរបស់កងទ័ពស៊ីរីដែលនៅជិតព្រំដែនរបស់ប្រទេសអ៊ីស្រាអែលក្នុង Golan Heights ប្រហារត្រូវបាន បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់របស់ស៊ីរីធ្លាក់ចុះនៅក្នុងទឹកដីអ៊ីស្រាអែល។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានឲ្យដឹងថាជាអាទឧប្បត្តិហេតុនេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ឬខូចខាតអ្វីទេ។ អ៊ីស្រាអែលជឿជាក់ថាគ្រាប់កាំភ្លើងត្បាល់ដែលធ្លាក់ចុះនៅជាប់ចម្ការមីនមួយនោះមិនមានបាញ់តម្រង់មកលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏គេបញ្ជូនយន្តហោះដើម្បីប្រឆាំងកន្លែងដែលកំពុងបាញ់នោះដែរ៕