ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានទាហាន១២នាក់មកពីប្រទេសហ្វីលីពីនស្លាប់អំឡុងពេលប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធអាបុ សាយាហ្វ នេះបើយោងតាមប្រភពសម្តីកងកម្លាំងយោធា។ កាលពីថ្ងៃច័ន្ទមានការប្រយុទ្ធរវាងពួកអាបុសាយាហ្វ និងកម្លាំងហ្វីលីពីនមួយកើតឡើងដែលបណ្តាលឲ្យទាហានហ្វីលីពីនចំនួន១២នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់អំឡុងពេលប្រយុទ្ធជាមួយពួកអាបុសាយាហ្វ៧០នាក់ នៅភាគខាងត្បូងនៃទីក្រុងបារាំងហ្គាយ ម៉ាលីចាយ៉ា។ ក្រុមសកម្មប្រយុទ្ធរបស់អាបុសាយាហ្វចំនួន២១នាក់បានស្លាប់ក្នុងការប្រយុទ្ធនេះ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ គួរបញ្ជាក់ផងដែរអាបុសាយាហ្វគឺជាក្រុមតូចបំផុត និងជាក្រុមជីហាដដែលហឹង្សាបំផុតនៅភាគខាង ត្បូងនៃប្រទេសហ្វីលីពីន។ ក្រុមនេះសកម្មបផុតក្នុងការចាប់ជំរិត និងវាយប្រហារលើជនស៊ីវីល និងទាហាន៕