ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦
នាយកសាលាម្នាក់ក្នុងប្រទេសឥណ្ឌាក្នុងរដ្ឋប៊ីហារត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៧ឆ្នាំដោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់ក្មេងៗចំនួន២៣នាក់។ តុលារការក្នុងសង្កាត់សារ៉ាន់រកឃើញទោសកំហុសរបស់លោក មីណា ដេវី ក្នុងករណីធ្វេសប្រហែស និងមនុស្សឃាតដោយផ្តល់អាហារគគ្រិចឲ្យកុមារកាលពីឆ្នាំ២០១៣។ ក្រោយពីសើររើរកឃើញសារធាតុគីមីក្នុងចំណីអាហារដែលជាមូលហេតុឲ្យក្មេងឆ្លងមេរោគ។ យោងតាមការសាកសួររបស់មន្រ្តីប៉ូលិសបានឲ្យដឹងថាគេប្រើប្រេងដែលមានមេរោគដើម្បីចំអិនម្ហូបអាហារ។ ក្មេងនៅសាលាបឋមចំនួន៤៧បានធ្លាក់ខ្លួនឈឺក្រោយពីទទួលទានបាយ និងទឹកសណ្តែក នៅក្នុងភូមិដាម៉ាសាទី ហ្គេនដាម៉ា ក្នុងទីក្រុងសារ៉ានកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣។ ក្រោយពីទទួលទានអាហារនោះ មានក្មេងចំនួន២៣នាក់បានស្លាប់។ អ្នកភូមិ និងឪពុកម្តាយក្មេងបូជាសាកសពក្មេង៣នាក់ក្នុងសាលារៀនដើម្បីជាការក្រើនរំលឹកក្នុងរឿងសោដនាដកម្មនេះ។ នាយកសាលាត្រូវតុលារកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំ៕