ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦
បុរសវ័យចំណាស់ម្នាក់អាយុ៦៣ឆ្នាំមកពីក្រុងភីណឺតបានដុតសំលាប់មនុស្សស្ត្រីម្នាក់ ឈ្មោះ លីន ប្រោណ អាយុ៥៤ឆ្នាំ មកពីក្រុងបៀរី។ លោកស្រី ប្រោណ បានស្លាប់បន្ទាប់ពីដឹកដល់មន្ទីពេទ្យ នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិស South Wales។ ប៉ូលិសបានចាប់ខ្លួនបុរសចំណាស់នេះ និងចោទប្រកាន់ពីបទមនុស្សឃាត។ បុរសនេះនឹងត្រូវបង្ហាញខ្លួននៅតុលាការកាឌីហ្វ ម៉ាជីសស្ត្រេត ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០១៦នេះ៕