ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦
គ្រូបង្រៀនប្រមាណជា១១,០០០នាក់ក្នុងប្រទេសទួរគីបានផ្អាកការងារក្រោយពីមានការចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមភីឃេឃេ។ លោកនាយករដ្ឋមន្រ្តី បាយណាលី យីលដឺរីម មានប្រសាន៍ថាគ្រូបង្រៀនប្រមាណជា១៤,០០០មានសកម្មភាពទាក់ទងនឹងភេរវកម្ម។ គ្រូទាំងនោះមានទំនាក់ទំនងជាមួយក្រុមភេរវករដែលប្រទេសទួគី និងលោកខាងលិចហៅថាក្រុមភីឃេឃេ។ អ្នកធ្វើការក្នុងសាលារៀនរាប់ពាន់នាក់ និងគ្រូបង្រៀនឯកជនជាច្រើនត្រូវបានគេបញ្ឈប់ពីការងារក្រោយពីមានការវាយប្រហារដោយពុំទទួលបានជោគជ័យកាលពីខែកក្កដា។ យោងតាមប្រភពព័ត៌មានក្រសួងអប់រំនៃប្រទេសទួគីបានឲ្យដឹងថាគ្រូបង្រៀនចំនួន១១,២៨៥នាក់ត្រូវផ្អាកពីការងារ និងផ្អាកបើកប្រាក់ខែឲ្យដោយត្រូវរង់ចាំឲ្យការស៊ើបអង្កេតបញ្ចប់។ ប្រភពព័ត៌មានបានបន្តទៀតថាចំនួននេះបានកើនឡើងដល់ទៅ១៤,០០០នាក់បន្ទាប់ពីមានការស៊ើបអង្កេតបានអនុវត្តតាមការិយាល័យរបស់រដ្ឋាភិបាលនៅតាមបណ្តាមូលដ្ឋាន។ អ្វីដែលសំខាន់គេពុំដឹងថាគ្រូដែលជាប់សង្ស័យទាំងនោះមកពីណានោះទេ ប៉ុន្តែគេដឹងថាពួកឃើដបានប្រមូលផ្តុំគ្នានៅតំបន់ខាងត្បូងឆៀងខាងកើតជិតព្រំដែនប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់ និងប្រទេសអ៊ីរ៉ង់។ យោងតាមប្រភពព័ត៌មានក្រសួងអប់រំបានបន្ថែមថានៅក្នុងប្រទេសទួរគីមានគ្រូបង្រៀនប្រមាណជា៨៥០,០០០នាក់ ដូច្នេះគ្រូបង្រៀនដែលគេបានផ្អាកពីការងារមានចំនួនតិចជាង២ភាគរយនៃចំនួនគ្រូសរុប៕