ក្រុមឧទ្ទាម Abu Sayyaf ដោះលែងចំណាប់ខ្មាំងជនជាតិណ័រវេ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦

យោធាក្រុមឧទ្ទាមក្នុងប្រទេសហ្វីលីពីនបានដោះលែងចំណាប់ខ្មាំងជាជនជាតិណ័រវេសព្រមទាំងសពជនជាតិកាណាដា២នាក់ដែលកាត់ក្បាលរួច នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ ក្រុមឧទ្ទាម អាបុ សាយាហ្វជីហាដ បានដោះលែងលោក Kjartan Sekkingstad នៅភាគខាងត្បូងខេត្តសូលូកាលពីថ្ងៃសៅរ៍នេះ។ ចំណាត់ខ្មាំង៤នាក់ត្រូវក្រុមឧទ្ទាមចាប់ខ្លួនជិតមួយឆ្នាំមកហើយ។ ក្នុងចំណោមចំណាត់ខ្មាំង៤នាក់នោះមានលោក John Ridsdel និងលោក Robert Hall ត្រូវក្រុមឧទ្ទាមសម្លាប់ក្រោយមកក្រុមឧទ្ទាមក៏ដោះលែងចំណាត់ខ្មាំងម្នាក់ទៀតឈ្មោះលោក Marites Flor កាលពីខែមិថុនា។ ការដោះលែងចំណាត់ខ្មាំងចុងក្រោយឈ្មោះលោក Sekkingstad ដោយសារតែការវាយប្រហាររបស់ក្រុមឧទ្ទាមលើក្រុមយោធាជាច្រើនដងឥតឈប់ឈរ។ ចំណាត់ខ្មាំងត្រូវក្រុមឧទ្ទាមបញ្ចូនទៅឲ្យក្រុមរំដោះជួរមុខ Moro National Liberation Front group ដោយបានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាល និងជួយសម្របសម្រួលក្នុងការដោះលែងនេះ៕

philippine-19-09-16