ជនជាតិអ៊ីតាលី២នាក់ត្រូវគេចាប់ជំរិតក្នុងប្រទេសលីប៊ីខាងត្បូង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦

ក្រសួងការបរទេសអ៊ីតាលីបានឲ្យដឹងថាមានការចាប់ជំរិតជនបរទេសដែលជាជនជាតិអ៊ីតាលីចំនួន២នាក់ក្នុងប្រទេសលីប៊ីខាងត្បូង។ យោងតាមប្រភពព័ត៌មានលើបណ្តាញផ្សព្វផ្សាយបានឲ្យដឹងថាបុរស២នាក់ជាជនជាតិអ៊ីតាលីត្រូវគេនាំយកទៅក្រុងហ្គាតខាងត្បូង ជាមួយជនជាតិកាណាម្នាក់ ។ ពួកគេទាំង៣នាក់ធ្វើការឲ្យក្រុមហ៊ុនជួសជុលនៅអាកាសយាន្តដ្ឋានក្នុងតំបន់។ កាលពីថ្ងៃច័ន្ទក៏មានការចាប់ជំរិតកើតឡើងទៅលើជនជាតិអ៊ីតាលីទាំង២នាក់នោះ។ យោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងការបរទរស អ៊ីតាលីបានឲ្យដឹងថាពិតជាមានការចាប់ជំរិតជនបរទេសជាជនជាតិអ៊ីតាលីចំនួន២នាក់មែន។ ទាក់ទងនឹងករណីចាប់ជំរិតនេះពុំទាន់មានព័ត៌មានបន្ថែមណាមួយបានបញ្ជាក់នៅឡើយទេ។ សូមបញ្ជាក់ថាតំបន់ហ្គាតជាតំបន់ដែលគ្រប់គ្រងដោយដោយរដ្ឋាភិបាលដែលមានឯកភាពជាតិមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី៕

italian-20-09-16