ការប្រើប្រាស់អាវុធគីមីរបស់រដ្ឋាភិបាលស៊ូដង់សម្លាប់ក្មេងប្រមាណជា២០០នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៦

ក្មេងជាច្រើននាក់នៅក្នុងតំបន់ Darfur បានស្លាប់ក្រោមឥទ្ធិពលអាវុធគីមីដែលបាចស្រោចដោយរដ្ឋាភិបាលរបស់ពួកគេ។ យោងតាមប្រភពព័ត៌មានអង្គការអន្តរជាតិបានឲ្យដឹងថាមានក្មេងប្រមាណជា២០០នាក់បានស្លាប់ដោយសារអាវុធហាមឃាត់កាលពីខែមករា។ ក្មេងទាំងនោះបានទទួលរងផលប៉ះពាល់ដោយផ្សែងពុល ក្អួត និងពិបាកដកដង្ហើម និងប្រេះស្បែក។ ទាក់ទងនឹងបញ្ហានេះបណ្តាលមកពីសង្គ្រាមរវាងស៊ូដង់ និងក្រុមឧទ្ទាមដែលអូសបន្លាយអស់រយៈពេល១៣ឆ្នាំ។ ប្រភពរបាយការណ៍មួយបានឲ្យដឹងថាការវាយប្រហារដដែលៗដោយរដ្ឋាភិបាលស៊ូដង់ប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់ខ្លួនពុំមានចាត់វិធានការណ៍ផ្លាស់ប្តូរនោះទេ នេះបើយោងតាមឯកសារស្រាវជ្រាវរបស់អង្គការអន្តរជាតិ៕

sudan-29-09-16