ប្រភពព័តមានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៦
តាមដងផ្លូវជាច្រើននៅក្នុងក្រុង Sheffield ត្រូវបានបិទបន្ទាប់ពីរកឃើញមានគ្រាប់បែកមិនទាន់ផ្ទុះនៅកន្លែងសំណង់ដែលកំពុងធ្វើការ។ នេះជាលើកទី៤ហើយដែលគេរកឃើញគ្រាប់បែកមិនទាន់ផ្ទុះក្នុងមួយសប្តាហ៍ ដែលគេជឿថាជាគ្រាប់បែក សង្គ្រាមលោកលើកទី២នៅក្នុងទីក្រុងនេះ។ គួរបញ្ជាក់ផងដែរថាគ្រាប់បែកមិនទាន់ផ្ទុះចំនួន៣គ្រាប់រកឃើញក្នុងតំបន់នោះដូចគ្នាកាលពីថ្ងៃពុធ ហើយក្រោយមកមានការហ៊ុព័ទ្ធតំបន់នោះជាបណ្តោះអាសន្ន៕