ក្រុមហ៊ុនទេសចរណ៍ប្រទេសបារាំងអំពាវនាវឲ្យមានកងកម្លាំងប៉ូលិសពិសេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦

ឧស្សាហកម្មទេសចរណ៍ដ៏ធំរបស់ប្រទេសបារាំងរួមបញ្ចូលទាំង Disneyland និងផ្នែកជាច្រើននៃហាង Galeries Lafayette បានសរសេរលិខិតចំហមួយផ្ញើរជូនរដ្ឋាភិបាលបារាំងអំពាវនាវឲ្យមានការបង្កើនកងកម្លាំងប៉ូលិសពិសេស។ លិខិតដែលនិយាយអំពីវិបត្តិធ្ងន់ធ្ងរដែលបង្កផលប៉ះពាល់ដល់វិស័យទេសចររបស់បារាំងដែលផ្ញើរដោយក្រុមហ៊ុន Alliance ៤៦.២ រួមទាំងក្រុមហ៊ុននាំមុខគេចំនួន២១ក្នុងវិស័យទេសចរណ៍បារាំង។ យោងតាមលិខិតនេះឧស្សាហកម្មទេសចរណ៍ប្រទេសបារាំងមានការព្រួយបារម្ភអំពីការបាត់បង់ការប្រកួតប្រជែងដែលទទួលរងផលប៉ះពាល់ពីការវាយប្រហារភេរវកម្មកាលពីខែវិច្ឆិកានៅទីក្រុងប៉ារីស និងបាតុកម្មជាច្រើនប្រឆាំងនឹងកំណែទម្រង់ពលកម្មដែលកើតឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងនារដូវផ្ការីកនេះ។ សេចក្តីក្នុងលិខិតនេះបង្ហាញថាប្រទេសនេះបានធ្លាក់ចុះ ៤-៥ ភាគរយនៃចំនួនភ្ញៀវទេសចរ៕

france-05-10-16